សេចក្តីថ្លែងអំណរគុណ

យើង​ខ្ញុំ​ទាំង​អស់​គ្នា សូ រចនា និង ឃួន សុភាព។
យើង ​ខ្ញុំ​ទាំង​ពីរ​នាក់ ដែល​បាន​រស់​រាន​មាន​ជីវិត តាំង​ពី​កើត​មក​រហូត​ពេញ​វ័យ ហើយ​បាន​រៀន​សូត្រ​ចេះ​ដឹង​ប៉ុណ្ណេះ ក៏​អាស្រ័យ​ដោយ​មាតា បិតា​ជា​អ្នក​ឲ្យ​កំណើត និង​ដោយសារ​បង​ប្រុស​ស្រី​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង ៖
អ្នក​ម្តាយ សូ រ៉េត
បង​ប្រុស បង​ស្រី
   - អ៊ិន ហេង
   - សយ ហៀង
អ្នកម្តាយ សេង គឹមអេង
បងប្រុស បងស្រី
   - ឃួន សារី គ្រូបឋមសិក្សាសាលាបាក់ទូក
សូម​ធ្វើ​គារវកិច្ច​សំដែង​នូវ​កត្តញ្ញូកតវេទី ចំពោះ​អ្នក​មាន​គុណ​ទាំង​អស់ ដែល​បាន​ជួយ​ផ្តល់​នូវ​មធ្យោបាយ​ជា​លុយ​កាក់ និង​សម្ភារៈ ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទាំង​ពីរ​បាន​សំរេច​ជោគជ័យ​ក្នុង​ការ​ប្រឡង​ជាប់​ សញ្ញាប័ត្រ​បរិញ្ញា​ផ្នែក​បុរាណវិទ្យា​នេះ។
សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​គ្រូ អ្នក​គ្រូ និង​លោក​សាស្ត្រាចារ្យ ពិសេស វីល្លីយ៉ាំ ខូល្លីន និង​អ្នក​ជំនួយការ គឹម សេតារា ដែល​បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន ណែនាំ​យើង​ខ្ញុំ តាំង​ពី​បឋមសិក្សា​រហូត​ដល់​មហាវិទ្យាល័យ​នេះ។
សូម​ថ្លែង​អំណរគុណ​ចំពោះ UNESCO ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ និង​សរសេរ​សារណា​នេះ។
ខ្ញុំ (ឃួន សុភាព) សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​អ៊ំ មៀច ប៉ុណ្ណ ដែល​បាន​សហការ​ជួយ​ណែនាំ​អំពី​វិធីសាស្ត្រ និង​សរសេរ​ចង​ក្រង​សារណា រហូត​បាន​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។
សូម​ទេវតា​ទាំង​មួយ​ម៉ឺន​លោក​ធាតុ ជួយ​បី​បាច់​រក្សា​អ្នក​មាន​គុណគ្រប់​រូប​ខាង​លើ សូម​បាន​ប្រកប​តែ​សេចក្តី​សុខ ចំរើន​គ្រប់​ប្រការ។

សូ រចនា 
ឃួន សុភាព