Friday, January 14, 2011

នំខ្មោចនិងប្រវត្តិ

២. នំខ្មោច និង​ប្រវត្តិ
          នំខ្មោច គឺ​នំ​ដែល​ធ្វើ​អំពី​ម្សៅ​អង្ករ​យក​ទៅ​ដុត ទុក​ជា​នំ​តំណាង​ឲ្យ​ខ្មោច​ជីដូន​ជីតា និង​អ្នកតា​ថែរក្សា​ទឹក​ដី។ លោក​តា ឆែត បាន​មាន​ប្រសាសន៍​អំពី​ប្រវត្តិ​នំខ្មោច​ថា ៖
          ថ្ងៃ​មួយ​មាន​ស្ត្រី​ម្នាក់​ឈឺ។ ញាតិ​មិត្ត បងប្អូន ខិតខំ​រក​ថ្នាំ​មក​ព្យាបាល​ក៏​មិន​ជា។ ប្រការ​នេះ​ធ្វើ​ឲ្យ​គេ​ភ័យ​ស្លន់​ស្លោ​យ៉ាង​ខ្លាំង។ ក្រោយ​មក​អ្នក​ជំងឺ​ទារស៊ី​នំ​ម្សៅ​ដុត។ បន្ទាប់​មក​ពួក​គេ​ក៏​នាំ​គ្នា​ធ្វើ​នំម្សៅ​ដុត​វិច​នឹង​ស្លឹក​ចាក​ឲ្យ​ស្ត្រី​នោះ​ស៊ី។ ក្រោយ​ពី​អ្នក​ជំងឺ​នោះ​ស៊ី​រួច​ជំងឺ​ក៏​ជា​សះ​ស្បើយ។ ខណៈ​នេះ​ហើយ ទើប​អ្នក​ស្រុក​នោះ​នាំ​គ្នា​សន្មត់​ថា នាង​ត្រូវ​ខ្មោច​ព្រាយ​បិសាច​ធ្វើ ទើប​ស៊ី​នំ​នេះ។ ក្រោយ​មក​ទៀត​ពេល​មាន​អ្នក​ជំងឺ​ឈឺ​ម្តង​ៗ គេ​តែងតែ​ធ្វើ​នំ​នេះ​ថ្វាយ​អ្នក​តា ឬ​ខ្មោច​ជីដូន​ជីតា​ទើប​ជា៕