៣. មាន់ខ្មោច និងប្រវត្តិ
ប្រវត្តិមាន់ខ្មោច កាលដើមឡើយមានយាយចាស់ម្នាក់ឈឺយ៉ាងខ្លាំង ហើយរកថ្នាំព្យាបាលតែពុំជា។ លុះពេលអ្នកជំងឺដេកក៏យល់សប្តិ ហើយស្រែកមមីមមើររកមាន់ឆ្កាងដុត។ លុះព្រឹកឡើងយាយក៏ប្រាប់រឿងនេះដល់កូនចៅ។ លុះស្តាប់ហើយ កូនៗក៏ព្រមធ្វើតាម អ្នកជំងឺក៏បានបរិភោគ ហើយក៏បានជាសះស្បើយទៅ។ មួយរយៈក្រោយមកពេលមានមនុស្សឈឺក្នុងភូមិ គេតែងតែធ្វើមាន់ដុតឆ្កាងយកទៅសែនអ្នកតា ហើយក៏បានជាដូចបំណង។
មាន់ឆ្កាងនេះ គឺគេមិនអារកសំលាប់ទេ គឺគេយកខ្សែមករិតកសំលាប់ រួចវៈជាពីរ ហើយឆ្កាងនិងឫស្សីយកវាទៅដុតឲ្យឆ្អិនសំរាប់សែន។ ពេលសែនរួចគេបរិភោគជាមួយអំបិលសុទ្ធ៕


